អំពីយើងខ្ញុំ

នៅ​ប្រទេស​កម្ពុជា​មាន​ពលរដ្ឋ​វ័យក្មេង​ជា​ច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ទី​ក្រុង​ភ្នំពេញ​ឬ
ទៅ​កាន់​កន្លែង​ផ្សេងៗ​ទៀត​នៃ​ប្រទេស​កម្ពុជា​​ ឬ​ប្រទេស​ផ្សេងៗ​។ ពេល​ខ្លះ​ការ​ធ្វើ​ចំណាក​ស្រុក​
គឺ​ជួប​រឿង​ល្អ ប៉ុន្តែ​ការ​មិន​ទទួល​បានការ​​អប់រំ,​ ​ព័ត៌មាន​និង​ចំណេះ​ដឹង​ត្រឹម​ត្រូវ នោះ​​ការ​ធ្វើ​ចំណាក​ស្រុក
ក៏​អាច​​​ជួប​​រឿង​​គ្រោះ​​ថ្នាក់​​ជា​​​ច្រើន​​ផង​​ដែរ​។

ដោយ​មាន​ការ​គាំទ្រ​ពី​មូលនិធិ ​Dream Blue Foundation អង្គការ​អប់រំ​ពិភព​លោក​-កម្ពុជា​ កំពុង​អនុវត្ត​គម្រោង​សេវា​ព័ត៌មានដើម្បី​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព (AIMS) ដើម្បី​ជួយ​ផ្តល់​ព័ត៌មាន​សម្រាប់​ពលរដ្ឋ​វ័យក្មេង​ដែល​កំពុង​គិត​អំពី​ការ​ធ្វើចំណាក​ស្រុក​ ឬ​អ្នក​ដែល​បាន​ធ្វើ​ចំណាក​ស្រុក​រួច​ហើយ។ ​គេហទំព័រ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជូន​លោក​អ្នក​នូវ​ព័ត៌មាន​និង​ធនធាន​ដែល​អ្នក​នឹង​ត្រូវ​ស្វែង​យល់​ ដើម្បី​ជួយ​ឱ្យ​ការ​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​មាន​សុវត្ថិភាព​ជាង​មុន។

អំពីអង្គការអប់រំពិភពលោក

អង្គការអប់រំពិភពលោកត្រូវបានបង្កើតឡើងនៅឆ្នាំ 1952 និងធ្វើការទៅលើប្រទេសចំនួន 22 ដើម្បីលើកកំពស់ជីវភាពជនក្រីក្រតាមរយៈការអប់រំដល់កុមារ និង យុវវ័យជាងកន្លះលាននាក់។

អង្គការអប់រំពិភពលោកបានចាប់ផ្តើមការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 1991 និងបានអនុវត្តទៅលើកម្មវិធីអប់រំសុខភាព ការអប់រំក្នុង និងក្រៅប្រព័ន្ធ ការកសាងសមត្ថភាពអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក អប់រំអំពីពលកម្មកុមារនិងការប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាគេហទំព័ររបស់យើងនៅ www.cambodia.worlded.org ។

អំពីមូលនិធិ​ Dream Blue

មូលនិធិ​ Dream Blue ជាអង្គការរមិនរកប្រាក់ចំណេញមួយដែលបានបង្កើតឡើងដោយ Blue Telcom, Inc នៅក្នុងឆ្នាំ 2012, ដោយធ្វើការជាផ្នែកមួយនៃបម្រែបម្រួលនិងដំណោះស្រាយ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងពិភពលោក ទៅនឹងតម្រូវការបន្ទាន់បំផុតនានា។មូលនិធិ​ Dream Blue ធ្វើដៃគូជាមួយអង្គការនៅជុំវិញពិភពលោកដើម្បីគាំទ្រដល់ដល់គំនិតផ្តួចផ្តើមនិងកម្មវិធីនានាដែលឆ្លើយតបតាមមធ្យោបាយដែលពោរពេញដោយផ្លែផ្គា ការច្នៃប្រឌិត ដើម្បីបំពេញសេចក្តីត្រូវការនិងអាទិភាពរបស់ប្រជាជនដែលងាយរងគ្រោះនៅជុំវិញពិភពលោកតាមរយៈជំនួយឥតសំណង។

អំពីដៃគូរបស់យើង

អង្គការអប់រំពិភពលោកកំពុងធ្វើការក្នុងកិច្ចសហការជាមួយអង្គការមិត្តសំឡាញ់អន្តរជាតិ និងអង្គការMedia One ដើម្បីបង្កើត និងផលិតគេហទំព័រ​AIMS និងប្រព័ន្ធ IVR ព្រមទាំងហ្វឹកហ្វឺនពលរដ្ឋវ័យក្មេងនៅរាជធានីភ្នំពេញ  ខេត្តព្រៃវែង និងខេត្តសៀមរាប ឱ្យចេះប្រើប្រាស់អ៊ិនធឺណិត និងសុវត្ថិភាពក្នុងការប្រើប្រាស់។

ជា​លេខ​ទូរស័ព្ទ​សម្រាប់​ស្តាប់​មេរៀន​អំពីចំណាក​ស្រុក និង​សុវត្ថិភាព:
095 21 77 44, 096 52 16 006
097 24 22 898, 097 24 22 808