ហេតុអ្វីបានជាអ្នកត្រូវរៀនមេរៀននៅក្នុងជំពូកនេះ?
សម្រាប់មនុស្សវ័យក្មេង ខ្លះបានជួបរឿងល្អ អ្នកខ្លះទៀតក៏ជួបនឹងបញ្ហាអាក្រក់ដែរ។ ការសិក្សាបានតិចតួច, ការធ្វើចំណាកស្រុកដោយមិនមានការរៀបចំឬ ត្រៀមលក្ខណៈបានត្រឹមត្រូវ នឹងមិនបានទទួលព័ត៌មានគ្រប់គ្រាន់ គឺជាការប្រថុយប្រថានខ្លាំងណាស់។ មនុស្សវ័យកេ្មងជាច្រើនបានធ្លាក់ខ្លួនចូលក្នុងអំពើឆបោក រំលោភបំពាន ជួញដូរ ឬចាប់ខ្លួនផងដែរ។ មេរៀននេះនឹងប្រាប់អ្នកអំពីគ្រោះថ្នាក់ទាំងឡាយដែលអាចកើតមានចំពោះការធ្វើចំណាកស្រុក ហើយប្រសិនបើអ្នកពិតជាសម្រេចចិត្តធ្វើចំណាកស្រុកមែននោះ មេរៀននេះក៏ប្រាប់អ្នកអំពីរបៀបធ្វើចំណាកស្រុកដោយសុវត្ថិភាពផងដែរ។
តើអ្នកនឹងរៀនខ្លឹមសារអ្វីខ្លះនៅក្នុងជំពូកនេះ?
- មេរៀនទី១- ការជួញដូរមនុស្ស ៖ និយមន័យ, ឧទាហរណ៍, នរណាជាអ្នកជួញដូរមនុស្ស និងល្បិចកលដែលពួកគេប្រើ
- មេរៀនទី២- ការធ្វើចំណាកស្រុកដោយស្របច្បាប់ និងសុវត្ថិភាព ៖ អត្ថប្រយោជន៍, គ្រោះថ្នាក់, ឯកសារចាំបាច់, សារគន្លឹះដើម្បីសុវត្ថិភាព
- មេរៀនទី៣- គន្លឹះដើម្បីគេចផុតពីការឆបោក ៖ សារគន្លឹះសម្រាប់អ្នកនៅពេលទៅដល់កន្លែងគោលដៅ
- មេរៀនទី៤- ការត្រៀមធ្វើចំណាកស្រុក ៖ ចំណុចដែលត្រូវស្វែងយល់, ការរៀបចំគណនីធនាគារ និងឯកសារចាំបាច់ដើម្បីត្រៀមចាកចេញ /li>
- មេរៀនទី៥- ការប្រាស្រ័យទាក់ទងជាមួយគ្រួសាររបស់អ្នក ៖ របៀបទូរសព្ទទៅក្រៅប្រទេស, របៀបបង្កើតគណនីអ៊ីមែល, គណនីហ្វេសប៊ុក, និងរបៀបផ្ញើសារទាក់ទងទៅគ្រួសារ