នៅប្រទេសកម្ពុជាមានពលរដ្ឋវ័យក្មេងជាច្រើនបានធ្វើចំណាកស្រុកទៅកាន់ទីក្រុងភ្នំពេញឬ
ទៅកាន់កន្លែងផ្សេងៗទៀតនៃប្រទេសកម្ពុជា ឬប្រទេសផ្សេងៗ។ ពេលខ្លះការធ្វើចំណាកស្រុក
គឺជួបរឿងល្អ ប៉ុន្តែការមិនទទួលបានការអប់រំ, ព័ត៌មាននិងចំណេះដឹងត្រឹមត្រូវ នោះការធ្វើចំណាកស្រុក
ក៏អាចជួបរឿងគ្រោះថ្នាក់ជាច្រើនផងដែរ។
ដោយមានការគាំទ្រពីមូលនិធិ Dream Blue Foundation អង្គការអប់រំពិភពលោក-កម្ពុជា កំពុងអនុវត្តគម្រោងសេវាព័ត៌មានដើម្បីចំណាកស្រុកដោយសុវត្ថិភាព (AIMS) ដើម្បីជួយផ្តល់ព័ត៌មានសម្រាប់ពលរដ្ឋវ័យក្មេងដែលកំពុងគិតអំពីការធ្វើចំណាកស្រុក ឬអ្នកដែលបានធ្វើចំណាកស្រុករួចហើយ។ គេហទំព័រនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនលោកអ្នកនូវព័ត៌មាននិងធនធានដែលអ្នកនឹងត្រូវស្វែងយល់ ដើម្បីជួយឱ្យការធ្វើចំណាកស្រុកកាន់តែមានសុវត្ថិភាពជាងមុន។
អំពីអង្គការអប់រំពិភពលោក
អង្គការអប់រំពិភពលោកត្រូវបានបង្កើតឡើងនៅឆ្នាំ 1952 និងធ្វើការទៅលើប្រទេសចំនួន 22 ដើម្បីលើកកំពស់ជីវភាពជនក្រីក្រតាមរយៈការអប់រំដល់កុមារ និង យុវវ័យជាងកន្លះលាននាក់។
អង្គការអប់រំពិភពលោកបានចាប់ផ្តើមការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 1991 និងបានអនុវត្តទៅលើកម្មវិធីអប់រំសុខភាព ការអប់រំក្នុង និងក្រៅប្រព័ន្ធ ការកសាងសមត្ថភាពអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក អប់រំអំពីពលកម្មកុមារនិងការប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាគេហទំព័ររបស់យើងនៅ www.cambodia.worlded.org ។
អំពីមូលនិធិ Dream Blue
មូលនិធិ Dream Blue ជាអង្គការរមិនរកប្រាក់ចំណេញមួយដែលបានបង្កើតឡើងដោយ Blue Telcom, Inc នៅក្នុងឆ្នាំ 2012, ដោយធ្វើការជាផ្នែកមួយនៃបម្រែបម្រួលនិងដំណោះស្រាយ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងពិភពលោក ទៅនឹងតម្រូវការបន្ទាន់បំផុតនានា។មូលនិធិ Dream Blue ធ្វើដៃគូជាមួយអង្គការនៅជុំវិញពិភពលោកដើម្បីគាំទ្រដល់ដល់គំនិតផ្តួចផ្តើមនិងកម្មវិធីនានាដែលឆ្លើយតបតាមមធ្យោបាយដែលពោរពេញដោយផ្លែផ្គា ការច្នៃប្រឌិត ដើម្បីបំពេញសេចក្តីត្រូវការនិងអាទិភាពរបស់ប្រជាជនដែលងាយរងគ្រោះនៅជុំវិញពិភពលោកតាមរយៈជំនួយឥតសំណង។
អំពីដៃគូរបស់យើង
អង្គការអប់រំពិភពលោកកំពុងធ្វើការក្នុងកិច្ចសហការជាមួយអង្គការមិត្តសំឡាញ់អន្តរជាតិ និងអង្គការMedia One ដើម្បីបង្កើត និងផលិតគេហទំព័រAIMS និងប្រព័ន្ធ IVR ព្រមទាំងហ្វឹកហ្វឺនពលរដ្ឋវ័យក្មេងនៅរាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តសៀមរាប ឱ្យចេះប្រើប្រាស់អ៊ិនធឺណិត និងសុវត្ថិភាពក្នុងការប្រើប្រាស់។