ហេតុអ្វីបានជាអ្នកត្រូវរៀនមេរៀននៅក្នុងជំពូកនេះ?
នៅពេលអ្នកធ្វើចំណាកស្រុក វាជាការចាំបាច់ណាស់ក្នុងការចេះថែរក្សាសុខភាពរបស់អ្នកឱ្យរឹងប៉ឹងមាំមួន ទើបអ្នកអាចធ្វើការបានល្អ និងទទួលបានជោគជ័យ។ ជន ចំណាកស្រុកខ្លះជ្រើសរើសយកការបរិភោគអាហារតិចតួច ឬអាហារដែលមិនជំនួយដល់សុខភាព ព្រោះវាមានតម្លៃថោក ប៉ុន្តែប្រការនេះបែរជានឹងធ្វើឱ្យអ្នកចំណាយលុយច្រើនជាងទៅវិញ ដោយសារតែអ្នកមិនអាចធ្វើការរកប្រាក់ចំណូលបានទេ។ ជនចំណាកស្រុកដែលបរិភោគអាហារពោរពេញទៅដោយជីវជាតិគ្រប់គ្រាន់ និងចេះប្រមាណរបបអាហាររបស់ខ្លួន ពួកគេមានកម្លាំងពលំមាំមួន កម្រមានជំងឺ ហើយនឹងឆាប់ជាសះស្បើយពីជំងឺជាច្រើន។
តើអ្នកនឹងរៀនខ្លឹមសារអ្វីខ្លះនៅក្នុងជំពូកនេះ?
- មេរៀនទី១- ការបរិភោគអាហារដែលមានជីវជាតិ៖ តើអ្នកត្រូវការបរិភោគចំណីអាហារអ្វីខ្លះ ដើម្បីធ្វើឱ្យសុខភាពរបស់អ្នកនៅតែល្អប្រសើរ
- មេរៀនទី២- ការស្វែងរក និងទិញអាហារដែលល្អដល់សុខភាព និងមានអនាម័យ ៖ របៀបរកមើលអាហារបែបណាដែលមានអនាម័យ និងល្អសម្រាប់សុខភាព
- មេរៀនទី៣- ឧទាហរណ៍នៃមុខម្ហូបដែលល្អដល់សុខភាព៖ គ្រឿងផ្សំ, សារសំខាន់នៃរបបអាហារត្រឹមត្រូវ