ជំពូក ៣- ប្រាក់ឈ្នួល, កិច្ចសន្យាការងារ និងសុវត្ថិភាពនៅកន្លែងធ្វើការ

ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​រៀនមេរៀននៅក្នុង​ជំពូក​នេះ?​

ក្នុងចំណោមអ្នកចំណាកស្រុកមួយចំនួនដែលមានបទពិសោធន៍ល្អៗ មានអ្នកចំណាកស្រុកក្មេងៗខ្លះធ្លាក់ខ្លួនទៅធ្វើការងារដែលពួកគេមិនបានរំពឹងទុកពីមុនមក ឬក៏ការងារមិនមានសុវត្ថិភាព ហើយខ្លះធ្លាក់ខ្លួនត្រូវថៅកែកេងប្រវ័ញ្ចពលកម្មទៀតផង។ បញ្ហានេះកើតឡើងជាញឹកញាប់ ព្រោះជនចំណាកស្រុកក្មេងៗចាប់យកការងារដោយមិនបានស្វែងយល់ឱ្យបានល្អិតល្អន់អំពីថាតើថៅកែរបស់គេជានរណា កិច្ចសន្យាការងារយ៉ាងម៉េច ប្រាក់ខែ និងលក្ខខណ្ឌការងារយ៉ាងណា។

តើ​អ្នក​នឹង​រៀន​ខ្លឹមសារអ្វីខ្លះ​នៅក្នុងជំពូកនេះ?​

  • មេរៀនទី១- ការ​រំពឹង​ទុក​ពី​ប្រាក់​​ខែ និង​ការ​ចរចារ ៖ ប្រាក់​ខែ​ទាប​បំផុត​ ឬ​ជា​មធ្យម
  • មេរៀនទី២- កិច្ចសន្យា​​ការ​ងារ​ ៖ តើ​អ្វី​ជា​កិច្ច​សន្យា​ការ​ងារ?​ ហេតុ​អ្វី​បាន​ជា​វា​មាន​សារសំខាន់​ ​ហើយ​តើ​​គួរ​​មាន​​អ្វី​​ខ្លះ​​ដែល​​ត្រូវ​​ចែង​​នៅ​​ក្នុង​​កិច្ចសន្យា​​នោះ។
  • មេរៀនទី៣- សុវត្ថិភាព និង​សុខភាពនៅកន្លែងធ្វើការ ៖ ច្បាប់​​ការ​ងារ​​សម្រាប់​​មនុស្ស​​វ័យ​​ក្មេង​​, គន្លឹះ​​សម្រាប់​​សុវត្ថិភាព​​នៅ​​កន្លែង​​ធ្វើ​ការ​ ​និង​​ ការ​បៀត​បៀន​​​​កេរ្តិ៍ខ្មាស់ ​​​(បៀត​បៀន​ផ្លូវ​ភេទ)

ចុច​ទីនេះ​​ដើម្បី​​ចាប់​ផ្តើម​​មេរៀន​​ទី១​ >>

Picture of a business storefront with advertisement.

ជា​លេខ​ទូរស័ព្ទ​សម្រាប់​ស្តាប់​មេរៀន​អំពីចំណាក​ស្រុក និង​សុវត្ថិភាព:
095 21 77 44, 096 52 16 006
097 24 22 898, 097 24 22 808