ជំពូក ១- ចំណាកទៅកាន់កន្លែងថ្មី

ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​រៀនមេរៀននៅក្នុង​ជំពូក​នេះ?​

សម្រាប់​មនុស្ស​វ័យ​ក្មេង​ ខ្លះ​បាន​ជួប​រឿង​ល្អ ​ អ្នក​ខ្លះ​ទៀត​ក៏​ជួប​នឹង​បញ្ហា​អាក្រក់​ដែរ​។ ​ការសិក្សាបានតិចតួច, ការ​ធ្វើ​ចំណាក​​ស្រុក​ដោយ​មិន​មាន​ការ​រៀបចំ​ឬ​ ​ត្រៀម​លក្ខណៈ​បាន​ត្រឹម​ត្រូវ ​នឹង​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​គ្រាន់​ គឺ​ជា​ការ​ប្រថុយ​ប្រថាន​ខ្លាំង​ណាស់​។​ មនុស្ស​វ័យ​កេ្មង​ជា​ច្រើន​បាន​ធ្លាក់​ខ្លួន​ចូល​ក្នុង​អំពើ​ឆបោក​ រំលោភបំពាន​ ជួញដូរ​ ឬ​ចាប់​ខ្លួន​ផង​ដែរ។​ មេរៀននេះនឹងប្រាប់អ្នកអំពីគ្រោះ​ថ្នាក់​ទាំង​ឡាយ​ដែល​អាច​​កើត​មាន​ចំពោះ​ការ​ធ្វើ​ចំណាក​ស្រុក ហើយ​ប្រសិន​បើ​អ្នក​ពិត​ជា​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​មែន​នោះ​ មេរៀន​នេះ​ក៏​ប្រាប់​អ្នក​អំពី​របៀប​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព​ផង​ដែរ។

តើ​អ្នក​នឹង​រៀន​ខ្លឹមសារអ្វីខ្លះ​នៅក្នុងជំពូកនេះ?​

  • មេរៀនទី១- ការ​​​ជួញ​​ដូរ​​មនុស្ស ៖ ​និយមន័យ,​ ឧទាហរណ៍,​ នរណា​ជា​អ្នក​ជួញ​ដូរ​មនុស្ស​ និងល្បិចកល​ដែលពួកគេ​​ប្រើ​
  • មេរៀន​ទី២​​- ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់​ និង​សុវត្ថិភាព​ ៖ អត្ថប្រយោជន៍,​ គ្រោះ​ថ្នាក់,​ ឯកសារ​ចាំបាច់,​​​ សារ​គន្លឹះ​ដើម្បី​សុវត្ថិភាព
  • មេរៀនទី៣- ​គន្លឹះ​​ដើម្បី​​គេច​​​ផុត​​​ពី​​​ការ​​​ឆបោក​​​ ៖​ សារ​គន្លឹះ​សម្រាប់​អ្នក​នៅ​ពេល​ទៅ​ដល់​កន្លែង​គោលដៅ
  • មេរៀនទី៤- ការ​​​ត្រៀម​​​ធ្វើ​​​​ចំណាក​​​ស្រុក​ ៖ ចំណុច​ដែល​ត្រូវ​ស្វែង​យល់​, ការ​រៀប​ចំ​គណនី​ធនាគារ​ និង​ឯកសារ​ចាំបាច់​ដើម្បី​ត្រៀម​ចាក​ចេញ /li>
  • មេរៀនទី៥- ការ​​ប្រាស្រ័យ​​ទាក់​ទង​​ជា​​មួយ​​គ្រួសារ​​របស់​​អ្នក ៖ របៀប​ទូរសព្ទ​ទៅ​ក្រៅ​ប្រទេស​, របៀប​បង្កើត​គណនី​អ៊ីមែល,​ គណនី​ហ្វេសប៊ុក,​ និង​របៀប​ផ្ញើ​សារ​ទាក់ទង​ទៅ​គ្រួសារ

ចុច​ទីនេះ​​ដើម្បី​​ចាប់​ផ្តើម​​មេរៀន​​ទី១​ >>

Girl says goodbye to her family as a van driver waits in the background.

Call to listen to AIMS lessons: 095 21 77 44, 096 52 16 006 097 24 22 898, 097 24 22 808
ជា​លេខ​ទូរស័ព្ទ​សម្រាប់​ស្តាប់​មេរៀន​អំពីចំណាក​ស្រុក និង​សុវត្ថិភាព:
095 21 77 44, 096 52 16 006
097 24 22 898, 097 24 22 808