ជំពូក​១០- ការ​ញៀន​ថ្នាំ និង​គ្រឿង​ស្រវឹង

ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​រៀនមេរៀននៅក្នុង​ជំពូក​នេះ?​

យុវជន​ត្រូវ​តែ​យល់​ដឹង​ពី​ហា​និភ័យ​ និង​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​គ្រឿង​ញៀន​ និង​គ្រឿង​ស្រវឹង​។ វា​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ដឹង​ពី​ឥទ្ធិពល​នៃ​គ្រឿង​ញៀន​ និង​គ្រឿង​ស្រវឹង​ និង​លទ្ធផល​ដែល​កើត​ពី​ការ​ប្រើ​គ្រឿង​ញៀន​ទាំង​នេះ​។ អ្នក​ក៏​ត្រូវ​ដឹង​ពី​ទីកន្លែងណា​​ដែល​​​អាច​សុំ​ជំនួយ​បាន​ប្រសិន​ជា​អ្នក​​ ឬ​នរណា​​ម្នាក់​ដែល​មាន​បញ្ហា​គ្រឿង​ញៀន​​ ឬ​ គ្រឿង​ស្រវឹង​។

តើ​អ្នក​នឹង​រៀន​ខ្លឹមសារអ្វីខ្លះ​នៅក្នុងជំពូកនេះ?​

  • ​មេរៀនទី១- ឥទ្ធិពល​នៃ​គ្រឿង​ញៀន​ និង​គ្រឿង​ស្រវឹង​ ៖ ការ​ស្វែង​យល់​ពី​ការ​ប្រើ​គ្រឿង​ញៀន​ដែល​ខុស​ច្បា​ប់ និង​ ឥទ្ធិពល​នៃ​ភាព​ញៀន​​របស់​វា​​ដែល​កើត​មាន​ឡើង​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​
  • ​មេរៀនទី២- សញ្ញា​សម្គាល់​ដែល​បង្ហាញ​ថា​អ្នក​កំពុង​ញៀន​ គ្រឿង​ញៀន​និង​ គ្រឿង​ស្រវឹង
  • ​មេរៀនទី៣- វិធី​ការ​ពារ​ដើម្បី​គេច​ផុត​ពី​ការ​ញៀនថ្នាំ​ ៖ របៀប​ចៀស​វៀង​ពី​ការ​ប្រើ​គ្រឿង​ញៀន ​និង​ ស្គាល់​សេវា​ដែល​អាច​ជួយ​ក្នុង​បញ្ហា​ប្រើ​ និង​ការ​ញៀន​គ្រឿង​ញៀន​

ចុច​ទីនេះ​​ដើម្បី​​ចាប់​ផ្តើម​​មេរៀន​​ទី១​ >>

Stop drugs!

Call to listen to AIMS lessons: 095 21 77 44, 096 52 16 006 097 24 22 898, 097 24 22 808
ជា​លេខ​ទូរស័ព្ទ​សម្រាប់​ស្តាប់​មេរៀន​អំពីចំណាក​ស្រុក និង​សុវត្ថិភាព:
095 21 77 44, 096 52 16 006
097 24 22 898, 097 24 22 808