ជំពូក ៧- ការ​រក្សា​ទំនាក់​ទំនង​ល្អ

ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​រៀនមេរៀននៅក្នុង​ជំពូក​នេះ?​

យុវជន​ដែល​ធ្វើ​ចំណាក​ស្រុក​ត្រូវ​ដឹង​ពី​របៀប​សម្រប​ខ្លួន​​ទៅ​តាម​ស្ថានភាព​នៃ​ការ​រស់​នៅ​កន្លែង​ថ្មី​ និង​រស់​នៅ​ជា​មួយ​មនុស្ស​ថ្មី​។ វា​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ពី​បញ្ហា​ដែល​អាចកើត​ឡើង​ នៅ​ក្នុង​ពេល​ដែល​រស់​នៅ​កន្លែង​ស្នាក់​នៅ​រួម​គ្នា​ ឬ​ប្រសិន​ជា​អ្នក​មាន​ទំនាក់​ទំនង​ស្នេហា​ ប្រុស​ ស្រី​ និង​ ដឹង​ពីរ​បៀប​ការ​បង្កើត​ទំនាក់​ទំនង​ដែល​ល្អ​​ប្រសើរ។​ ជា​អកុសល,​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​, ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​, ការ​ចាប់​រំលោភ​សេព​សន្ថវៈ​ សុទ្ធ​តែ​ជា​ការ​ប្រឈម​ដ៏​អាក្រក់​ ក្នុង​ចំណោម​ជន​ចំណាក​ស្រុក​ ដូច្នេះ​វា​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ពីរ​បៀប​ដោះ​ស្រាយ​ជា​មួយ​បញ្ហា​ទាំង​នេះ​ និង​របៀប​ការ​ពារ​បញ្ហា​ទាំង​នេះ​កុំ​ឲ្យ​កើត​ឡើង​។ ​

តើ​អ្នក​នឹង​រៀន​ខ្លឹមសារអ្វីខ្លះ​នៅក្នុងជំពូកនេះ?​

  • ​មេរៀនទី ១ – ការ​​រស់​​នៅ​​ជា​​មួយ​​អ្នកដ៏ទៃ​នៅ​​ទីកន្លែង​​ថ្មី ​៖ ការ​រស់​នៅ​ក្នុង​បន្ទប់​ជួល​តែ​មួយ​, របៀប​រស់​នៅ​ដោយ​ចុះ​សម្រុង​ជា​មួយ​អ្នក​រស់នៅ​ផ្ទះ​តែ​មួយ​, ដោះ​ស្រាយ​ជម្លោះ​ និង​ការ​ទប់​អារម្មណ៍,​​ សារៈសំខាន់​នៃ​ការ​ដែល​ក្លាយ​ជា​អ្នក​ស្តាប់​បាន​ល្អ​ដើម្បី​ចេះ​បង្កើត​ទំនាក់​ទំនង​ល្អ​។
  • ​មេរៀនទី២- ការ​ស្គាល់​មនុស្ស​ដែល​គួរ​ទុក​ចិត្ត ៖ ការ​ប្រុង​ប្រយ័ត្ន​ក្នុង​កាលៈ​ទេសៈ​ណា​ដែល​ត្រូវ​ជឿ​ទុក​ចិត្ត​នរណា​​ម្នាក់​
  • ​មេរៀនទី៣ ទំនាក់​ទំនង​ជា​គូរ​សង្សា​៖ ទំនាក់​ទំនង​រវាង​ក្មេង​ប្រុស​ និង​ស្រី​, ស្នេហា​ និ​ង​អាពាហ៍​ពិពាហ៍,​ ដឹង​ពីរ​បៀប​រួម​ភេទ​ដោយ​សុវត្ថិភាព​, ការ​ពន្យារ​កំណើត​ និង​ការ​មាន​ផ្ទៃ​ពោះ​ក្នុង​វ័យ​ជំទង់​។
  • ​មេរៀនទី៤​ ការ​យល់​ដឹង​ពី​អំពើ​ហិង្សា, ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ និង​ការ​ចាប់​រំលោភ​ផ្លួវ​​ភេទ ​៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​, ប្រភេទ​នៃ​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​, ការ​ចាប់​រំលោភ​ផ្លូវ​ភេទ​ និង​ របៀប​ជូយ​សង្គ្រោះ​ជន​រង​គ្រោះ​, រក​សេវា,​ និង​​វិធីការពារ​រូប​អ្នក​ឲ្យ​គេច​ផុត​ពី​អំពើ​រំលោភ​បំពាន​ និង​អំពើ​ហិង្សា​ទាំង​នេះ​

ចុច​ទីនេះ​​ដើម្បី​​ចាប់​ផ្តើម​​មេរៀន​​ទី១​ >>

Couple holds hands while the young man speaks about getting engaged and buying a house.

Call to listen to AIMS lessons: 095 21 77 44, 096 52 16 006 097 24 22 898, 097 24 22 808
ជា​លេខ​ទូរស័ព្ទ​សម្រាប់​ស្តាប់​មេរៀន​អំពីចំណាក​ស្រុក និង​សុវត្ថិភាព:
095 21 77 44, 096 52 16 006
097 24 22 898, 097 24 22 808