ជំពូក៩- អាហារ​ដើម្បី​សុខភាព​ល្អ

ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​រៀនមេរៀននៅក្នុង​ជំពូក​នេះ?​

នៅ​ពេល​អ្នក​ធ្វើចំណាក​ស្រុក​ វា​ជា​ការ​ចាំ​បាច់​ណាស់​ក្នុង​ការចេះ​ថែ​រក្សា​សុខ​ភាព​របស់​អ្នក​ឱ្យ​រឹង​ប៉ឹង​មាំ​មួន​ ទើប​អ្នក​អាច​ធ្វើការ​បាន​ល្អ និង​ទទួល​បាន​ជោគ​ជ័យ​។ ជន ចំណាក​ស្រុក​ខ្លះ​ជ្រើស​រើស​យក​ការ​បរិភោគ​អាហារ​តិច​តួច​ ឬ​អាហារ​ដែល​មិន​ជំនួយ​ដល់​សុខភាព​ ព្រោះ​វា​មាន​តម្លៃ​ថោក​ ប៉ុន្តែ​ប្រការ​នេះ​បែរ​ជា​នឹង​ធ្វើ​ឱ្យ​អ្នក​ចំណាយ​លុយ​ច្រើន​ជាង​ទៅ​វិញ​ ដោយ​សារ​តែ​អ្នក​​មិន​​អាច​​ធ្វើ​​ការ​​រក​ប្រាក់​ចំណូល​បាន​ទេ​​។ ជន​ចំណាក​ស្រុក​ដែល​បរិភោគ​អាហារ​ពោរ​ពេញ​ទៅ​ដោយ​ជីវ​ជាតិ​គ្រប់​​គ្រាន់ និង​ចេះ​ប្រមាណ​របប​អាហារ​របស់​ខ្លួន​ ពួក​គេ​មាន​កម្លាំង​ពលំ​មាំ​មួន​ កម្រ​មាន​ជំងឺ​ ហើយ​នឹង​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​ជា​ច្រើន​។

តើ​អ្នក​នឹង​រៀន​ខ្លឹមសារអ្វីខ្លះ​នៅក្នុងជំពូកនេះ?​

  • មេរៀនទី១- ការបរិភោគអាហា​រដែលមានជីវជាតិ៖ តើ​អ្នក​ត្រូវ​ការ​បរិភោគ​ចំណី​អាហារ​អ្វីខ្លះ​ ដើម្បី​ធ្វើ​ឱ្យ​សុខ​ភាព​របស់​អ្នក​នៅ​តែ​ល្អ​ប្រសើរ
  • មេរៀនទី២- ការ​ស្វែង​រក​ និង​ទិញ​អាហារ​ដែល​ល្អ​ដល់​សុខភាព​​ និង​មាន​អនាម័យ​ ៖ របៀប​រកមើល​អាហារ​បែប​ណា​ដែល​មាន​អនាម័យ​ និង​ល្អ​​សម្រាប់​សុខភាព
  • មេរៀនទី៣- ឧទាហរណ៍នៃមុខម្ហូបដែលល្អដល់សុខភាព៖ គ្រឿងផ្សំ, សារសំខាន់នៃរបបអាហារត្រឹមត្រូវ

ចុច​ទីនេះ​​ដើម្បី​​ចាប់​ផ្តើម​​មេរៀន​​ទី១​ >>

Graphic of the food pyramid - grouping food for protection against illness,  food for growth, and food for energy.

Call to listen to AIMS lessons: 095 21 77 44, 096 52 16 006 097 24 22 898, 097 24 22 808
ជា​លេខ​ទូរស័ព្ទ​សម្រាប់​ស្តាប់​មេរៀន​អំពីចំណាក​ស្រុក និង​សុវត្ថិភាព:
095 21 77 44, 096 52 16 006
097 24 22 898, 097 24 22 808