គោលការណ៍ឯកជន

យើងខ្ញុំ​ប្តេជ្ញា​ចិត្ត នឹង​គោរព​នូវ​ការ​សម្ងាត់​(ភាពឯកជន)​របស់​ភ្ញៀវ​ទាំងអស់​ដែល​បានចូល​អាន​វេបសាយ​របស់​យើង​ខ្ញុំ ហើយ​នឹង​ការពារ​នូវ​រាល់​ព័ត៌មាន​ដែល​ពួក​គាត់​បានចែក​រំលែក​ដល់​យើង។ការ​ប្រមូល​ព័ត៌មាន
យើងខ្ញុំ​មិន​ប្រមូល​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ឡើយ លើក​លែង​តែ​អ្នក​ផ្តល់​ឱ្យ​យើង​ខ្ញុំ​ដោយ​ស្មគ្រ​ចិត្ត។ យើង​ខ្ញុំ​នឹង​ប្រើប្រាស់​អ៊ីម៉ែល​របស់​អ្នក គ្រាន់តែ​ដើម្បី​ទំនាក់​ទំនង​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នានា​របស់​អ្នក តែ​ប៉ុណ្ណោះ ហើយ​នឹង​មិន​បញ្ជូន​អ៊ីម៉ែល​នោះ ទៅ​ឱ្យ​ភាគី​ផ្សេង​ទៀត​ឡើយ លើក​លែង​តែ​មាន​ការ​ចាំបាច់​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​អ្នក។ យើងខ្ញុំ​​នឹង​មិន​លក់​ឈ្មោះ​ ឬ​ព័ត៌មាន​ពិត​របស់​អ្នក ទៅ​ឱ្យ​ភាគី​ដទៃ​ទៀត​ឡើយ (ដូចជា អ៊ីម៉ែល​របស់​អ្នក​ជា​ដើម)។

បណ្តុំ​ព័ត៌មាន​​(Cookies)
នៅ​ទីនេះ មាន​ការ​កំណត់​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​Cookies នៅ​ពេល​ដែល​អ្នក​ចូល​ទៅមើល​ក្នុង​វេបសាយ​នេះ។ Cookies គឺ​ជា​ឯកសារ​ជា​អត្ថបទ​តូច​មួយ​ដាក់​នៅ​ក្នុង​កុំព្យូទ័រ​របស់​​អ្នក។ ជាទូទៅ យើងខ្ញុំ​គ្រាន់​តែ​ប្រើប្រាស់​វា​មួយ​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ ដែលបន្ទាប់​ពី​នោះ​វា​នឹង​ត្រូវ​លុប​ចេញ នៅ​ពេល​ដែល​អ្នក​បិទ​កម្មវិធី​នេះ។ យើង​ក៏​ប្រើប្រាស់​ការ​វិភាគ​របស់ Google ផងដែរ ដើម្បី​វិភាគ​​ទៅ​លើ​ការប្រើប្រាស់​វេបសាយរបស់​ពួក​យើង ហើយ​និង​ដើម្បី​ជួយ​យើង​បង្កើត​ទំព័រ មួយ​ដែល​កាន់​តែ​មាន​អត្ថ​ប្រយោជន៍ និង​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ថែម​ទៀត។ នេះ​គឺ​ជា​សេវា​វិភាគ​វេប​មួយដែល​ផ្តល់​ដោយ​Google។ ការ​វិភាគ​​របស់ Google ប្រើ​ប្រាស់​​Cookies ដើម្បី​​​ប្រមូល​​​ព័ត៌មាន ដូច​ជា ចំនួន​​អ្នក​​ចូល​​​មើល និង​ទំព័រ​​​ដែល​មាន​​​ប្រជាប្រិយ​ភាព​​​បំផុត។ ព័ត៌មាន​​ដែលបង្កើត​​​ឡើង​​ដោយ​​Cookies ស្តីអំពី​ការប្រើប្រាស់​វេបសាយ រួម​ទាំង​កូដ​IP របស់​អ្នក​ផង នឹងត្រូវ​បានបញ្ជូនទៅ និង​រក្សា​ទុក​ដោយ Google នៅ​លើ​កុំព្យូទ័រ​មេ (server) ឯ​សហរដ្ឋ​​អាមេរិក។ Google ក៏​អាច​បញ្ជូន​ព័ត៌មាន​នេះ​ទៅ​កាន់​ភាគីទី​បី​ទៀត​ដែរ ប្រសិន​ណា​ជា​តម្រូវការតាម​ផ្លូវច្បាប់​ឱ្យ​ធ្វើ​បែប​នេះ ឬ​ក៏​ភាគី​ទី​បី​ណា​ដែល​ដំណើរការ​ព័ត៌មាន​​នេះ​ក្នុង​នាម​ជាតំណាង​ឱ្យ​Google ។ Google​នឹង​មិន​ភ្ជាប់ ​IP របស់​អ្នក​ជាមួយ​និង​ទិន្នន័យ​របស់​អ្នក​ដទៃទៀត​ឡើយ។ ប្រសិន​បើ​អ្នក​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ទៀត អំពី​ថា​តើ​Google ប្រើប្រាស់ និងធ្វើ​អ្វី​បន្ថែម​ទៀត​ចំពោះ​ទិន្នន័យ​ដែល​ប្រមូល​បាន​មក​នេះ សូម​ចូល​មើល​ក្នុង​គោល​ការណ៍ឯកជន​របស់ Google។

Cookies របស់​យើង គឺ​ជា​បណ្តុំ​ព័ត៌មាន​អនាមិក ដែល​ផ្ទុក​ដោយ​ព័ត៌មាន​មិន​មានបញ្ចេញ​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​របស់​អ្នក​ឡើយ។ ដោយ​ការ​ប្រើប្រាស់​ទំព័រ​នេះ អ្នកយល់ព្រម​ក្នុង​ការ​ដាក់ Cookies នេះ​ទៅ​ក្នុង​កុំព្យុទ័រ​របស់​អ្នក។ ប្រសិន​បើ​មិន​យល់ព្រម​ក្នុង​ការ​ដាក់​Cookies នៅ​ទីនេះ សូម​ជ្រើសរើស​យក បញ្ឈប់ (disable) ឬ ផ្អាក(refrain) ពី​ការ​ប្រើប្រាស់​ទំព័រនេះ។

សូមអរគុណ ចំពោះ​ការ​យកចិត្ត​ទុក​ដាក់​អំពី​គម្រោង​AIMS ហើយ​និង​គោលការណ៍​ឯកជន​របស់​យើងខ្ញុំ។ ប្រសិន​បើ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ទៀត ឬ មាន​សំណួរ​ងាយៗ សូម​អ្នក​ទំនាក់​ទំនង​ទៅ​យើងខ្ញុំ។

ជា​លេខ​ទូរស័ព្ទ​សម្រាប់​ស្តាប់​មេរៀន​អំពីចំណាក​ស្រុក និង​សុវត្ថិភាព:
095 21 77 44, 096 52 16 006
097 24 22 898, 097 24 22 808